ផ្ទាំង​រូបភាព

ជឿលើខ្លួនឯង

សត្វចាបទុំនៅលើមើកឈើមិនភ័យព្រួយនឹងថាត្រូវបាក់ធ្លាក់ បន្តិចសោះឡើយក៏ដោយសារទំនុបចិត្តរបស់វាមិនមែននៅលើមែកឈើនោះឡើយ គឺនៅលើស្លាបរបស់ខ្លួនវាផ្ទាល់

កុំឈប់

កុំឈប់ពេលហត់នឿយ ឈប់នៅពេលដែលអ្នកបានទៅដល់គោលដៅ

ព្យាយាមជាថ្មី

ប្រសិនបើថ្ងៃនេះអ្នកបានព្យាយាមអស់ពីលទ្ធភាព តែមិនបានផលអីសូមចងចាំថា អ្នកនៅមានថ្ងៃស្អែកដើម្បីព្យាយាមជាថ្មី

គោលដៅ

អ្វីដែលអ្នកត្រូវការគឺជាផែនការ ផែនទីបង្ហាញផ្លូវ និង ភាពក្លាហាន ដើម្បីឆ្ពោះទៅរកគោលដៅរបស់អ្នក

ក្ដីសង្ឃឹម

កុំបោះបង់ក្ដីសង្ឃឹម ខណៈពេលដែលដង្ហើមអ្នកនៅតែដក

ស្ងៀមស្ងាត់

បន្តការព្យាយាម តស៊ូ ប្រឹងប្រែង ទុកឲ្យភាពជោគជ័យរបស់អ្នកជាអ្នកបញ្ចេញសំឡេងជំនួសអ្នក

ថ្ងៃថ្មី

រៀងរាល់ថ្ងៃថ្មីជាឱកាសថ្មីសម្រាប់ការចាប់ផ្ដើម ធ្វើថ្ងៃនេះឲ្យបានល្អ នោះវានឹងក្លាយជាម្សិលមិញដ៏ល្អសម្រាប់ថ្ងៃស្អែក

ចាប់ផ្ដើម

គិតធំ ផ្ដើមធ្វើពីតូច រាល់ការងារទាំងឡាយគឺសុទ្ធសឹងតែផ្ដើមចេញពីតូចៗទៅ ការសំខាន់គឺសម្រេចចិត្តចាប់ផ្ដើមធ្វើ

អរគុណខ្លួនឯង

ថ្ងៃណាមួយអ្នកនឹងអរគុណខ្លួនឯងដែលមិនបោះបង់