គម្រោងសម្បូរអង្ករសរីរាង្គល្អ

18 Aug, 2021
គម្រោងសម្បូរអង្ករសរីរាង្គល្អ ជាកិច្ចសហការរវាងសហគមន៍សម្បូរសប្បាយ និងផ្សារអូក្រាអាហារធម្មជាតិ។

គោលបំណង

  1. អ្នកបរិភោគ ទទួលបានអង្ករល្អ គឺពូជក្រអូប បាយទន់ និងដាំដុះតាមស្តង់ដារ សរីរាង្គមានប្រភពច្បាស់លាស់ក្នុងតម្លៃសមរម្យទាបជាងទីផ្សារ ៦០០រៀល ទៅ២០០០រៀល ក្នុង១គីឡូក្រាម។
  2. កសិករ បានថវិកាជាដើមទុនធ្វើស្រែ និងដោះស្រាយបញ្ហាជីវភាពមុនពេលប្រមូល ផល និងធានាបានទីផ្សារលក់ស្រូវរបស់ពួកគាត់។

គោលការណ៍បង់ប្រាក់

ការបង់ទុន ១ដុល្លារ ទទួលបានអង្ករ ១,១៥Kg ដែលការបង់ទុនមុននេះ ត្រូវធ្វើនៅខែ សីហា និងខែកញ្ញា ឆ្នាំ២០២១ (អង្ករលក់រាយនៅផ្សារអូក្រាអាហារធម្មជាតិ និង ផ្សារ ទំនើបផ្សេងៗទៀតតម្លៃចន្លោះពី ១ដុល្លារ ទៅ ១,៥ដុល្លារក្នុង១គីឡូក្រាម។

ពូជស្រូវ មានជាប្រភេទអង្ករក្រអូប បាយទន់ ដូចជាម្លិះរំដួល ម្លិះក្រហម និងសែនក្រអូប។ ប្រភេទអង្ករ មានសំរិត១០០%, សំរិត៥០% និងសំរូប។

លោកអ្នក អាចរើសយកប្រភេទអង្ករ និងពូជស្រូវណាមួយក៏បានដែរ តែម្លិះ និងរំដួល តាមពិតគឺដូចតែគ្នា។

លក្ខខណ្ឌ នៃការចូលរួម

លោកអ្នកត្រូវបង់យ៉ាងតិចសម្រាប់អង្ករ ១០០Kg ឬ ៨៥ដុល្លារ។ បើលោកអ្នក ត្រូវការអង្ករ ១ឆ្នាំចំនួន ១០០០Kg លោកអ្នកត្រូវបង់ ៨៥០ ដុល្លារ។

ការបង់ទុន អាចធ្វើជា ២ដំណាក់កាលគឺ ៥០% ក្នុងខែសីហា និង ៥០% ទៀតនៅក្នុងខែកញ្ញា ឆ្នាំ២០២១។

លោកអ្នក ដែលត្រូវការទិញយកទៅលក់បន្ត ចាប់ពី ១០០០០Kgឡើង អាចបង់ត្រឹម តម្លៃ ០,៨០ដុល្លារ/Kg ហើយធ្វើការបង់ត្រឹមតែ ៥០%សិន។

រង្វាន់លើកទឹកចិត្ត

អ្នកចូលរួម ទទួលបានរង្វាន់ជាបន្លែផ្លែឈើ មានដូចជាក្រូចទ្រើង ល្ហុង ចេក ម្នាស់ទឹក ឃ្មុំ បន្លែចម្រុះផ្សេងៗ៖

  1. អ្នកចូលរួម ក្រោម ៥០០Kg ទទួលបានរង្វាន់ ៥Kg។
  2. អ្នកចូលរួម លើសពី ៥០០Kg ទទួលបានរង្វាន់ ១០Kg។
  3. អ្នកចូលរួម លើសពី ១០០០Kg ទទួលបានរង្វាន់ ២០Kg។