គម្រោងសម្បូរនាគ

17 Aug, 2021
សហគមន៍សម្បូរសប្បាយជាសហគមន៍កសិកម្មបង្កើតដោយប្រជាពលរដ្ឋខ្មែរ ដែល ស្រឡាញ់ការងារកសិកម្ម និងជីវិតរស់នៅផ្សាភ្ជាប់ជាមួយធម្មជាតិ។សហគមន៍ សម្បូរនាគ ជាផ្នែកមួយនៃសហគមន៍សម្បូរសប្បាយ។

ការរៀបចំ និងដំណើរការសហគមន៍កសិកម្មសម្បូរនាគគឺអនុលោមទៅ តាមច្បាប់ ស្តីពីសហគមន៍កសិកម្មនៃព្រះរាជាណាចក្រកម្ពុជា។

ទីតាំងគម្រោង៖ ភូមិស្រែ ឃុំរំដោះស្រែ ស្រុកជាំក្សាន្តខេត្តព្រះវិហារ។ តំបន់ភូមិ សាស្ត្ររបស់សហគមន៍ស្ថិតនៅជិតតំបន់ជួរភ្នំដងរែកនិងភ្នំត្បែង ដែលជាតំបន់ទេសចរណ៍ ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ ដូចជាប្រាសាទព្រះវិហារ ទឹកធ្លាក់បុស្សស្បូវ តំបន់ប្រវត្តិ សាស្ត្រជាំតែ និងមុំ ៣ព្រមទាំងប្រាសាទបុរាណជាច្រើនទៀត។

ទំហំផ្ទៃដីដាំដុះសរុប ៤៩២ហិកតារដែលជាប្រភេទដីកសិកម្មស្របច្បាប់ មានប្លង់ ត្រឹមត្រូវ។ ហើយយើងសង្ឃឹមថានឹងមានសមាជិកជាង២០០នាក់ចូលរួម។

គុណតម្លៃ គោលបំណង និងផលប្រយោជន៍សម្រាប់សមាជិក

គុណតម្លៃរបស់សហគមន៍៖

  1. សេរីភាព
  2. សុខភាព
  3. សហការ
  4. សុចរិតភាព

គោលបំណងវែងឆ្ងាយរបស់សហគមន៍គឺនាំមកនូវភាពសម្បូរសប្បាយជូនសមាជិក និងសង្គមជាតិទាំងមូល។ គោលបំណងជាក់លាក់ គឺ៖

  1. ផលិតផ្លែស្រកានាគនិងកសិផលផ្សេងៗទៀតសម្រាប់ផ្គត់ផ្គងមកសមាជិក និង សម្រាប់លក់បានប្រាក់ចំណូលចែកជូនសមាជិក។
  2. ជាកន្លែងសម្រាប់សមាជិកនិងសាធារណជន មករស់នៅ ស្នាក់ លំហែរកាយ និងជួបជុំគ្នា ដើម្បីសុខភាព មិត្តភាពនិងបង្កើនចំណេះដឹង។
  3. ចូលរួមបង្កើតការងារ ប្រាក់ចំណូលជូនអ្នកជនបទ និងលើកស្ទួយវិស័យកសិកម្ម និងសុវត្ថិភាពស្បៀងនៅកម្ពុជា។

ជារួមគោលបំណងចុងក្រោយបន្ទាប់ពីរយៈពេល២ទៅ ៥ឆ្នាំក្រោយ គឺសមាជិក គ្រប់រូបក្លាយជា សេដ្ឋីស្រុកស្រែ ដែលមានដីចម្ការអ្នកថែទាំដី និងដំណាំដោយចាំយកតែ ផល និងលុយសប្បាយ។

ផលប្រយោជន៍ជាក់លាក់សំខាន់ៗដែលោកអ្នកទទួលបានពីការចូលជាសមាជិក សម្បូរនាគ (ដ៣ + ស២)៖

ប្រយោជន៍ នៃ ដ៣

១. ដីចម្ការ

  • ដីកម្មសិទ្ធិស្របច្បាប់មានប្លង់រឹង
  • មានរបងព្រំដី
  • មានប្រព័ន្ធទឹកស្រោចស្រព
  • មានភ្ជាប់ជាមួយបណ្តាញអគ្គិសនីបន្ថែមទៅថ្ងៃមុខ

២. ដំណាំ

សម្រាប់ស្តង់ដារ ១ចម្ការ មានផ្ទៃដី ២៥អារ / ២៥០០ម៉ែត្រការ៉េ

ដំណាំ បរិមាណ
ស្រកានាគ ២៥០គុម្ព
ឈើហូបផ្លែចម្រុះ ៥០ដើម
ចេក (១០ទៅ ១៥គុម្ព)
ល្ហុង (១០ ទៅ ១៥គុម្ព)
ខ្នុរ (៥ទៅ ១០គុម្ព)
ទៀបស្វិត (៥ ទៅ ១០គុម្ព)
ដូង (៥ទៅ ១០គុម្ព)
សាវម៉ាវ (៥ ទៅ ១០គុម្ព)
ឈើប្រណិត និងឈើលេខ១ ៥០ដើម (ធ្នង់ បេង ក្រញូង ។ល។)

៣. ដើមទុន និងចំណូល

  • ចំណូលពីផលិតផលជាពិសេសស្រកានាគ (ចាប់ពីឆ្នាំទី២)
  • ចំណូលពីឈើប្រណិតនៅឆ្នាំទី២០
  • ចំណូលសរុបនឹងលើសដើមទុនដែលសមាជិកបានចូលរួមនៅ ដំណាក់កាលដំបូង។

ប្រយោជន៍សម្រាប់ ស២

កន្លែងសម្រាប់ដើរលេងសម្រាកលំហែរកាយ ដែលមានផលប្រយោជន៍ដល់ សុខភាព (ស១)៖

  • មានព្រៃសហគមន៍ដែលត្រូវបានរៀបចំសម្រាប់ដើរ កំសាន្តដើម្បី សុខភាពផ្សាភ្ជាប់ជាមួយធម្មជាតិ(ការងូតទឹកក្នុងព្រៃ / Forest Bathing) តោមគោលការណ៍ធម្មជាតិជប៉ុន។
  • មានអាគារសម្រាប់សម្រាកសមាធិនៅក្នុងព្រៃសហគមន៍។
  • មានផ្ទះសំណាក់នៅលើដើមឈើក្នុងព្រៃ។
  • មានកន្លែងសម្រាប់ដើរកំសាន្តនិងស្ទូចត្រីតាមមាត់អូរ និងប្រឡាយ ប្រវែងជាង ២គីឡូម៉ែត្រ។
  • មានកន្លែងជិះកង់និងជិះរទេះគោកំសាន្ត។
  • សួនផ្កាធម្មជាតិ។
  • សួនបន្លែរួមសម្រាប់សមាជិកគ្នាបរិភោគ។
  • អាគាររួមដែលមានចង្ក្រាន បន្ទប់ច្រៀងកំសាន្ត បន្ទប់ទឹក បង្គន់ អនាម័យ និងកន្លែងសម្រាប់បោះតង់ចំនួន៣កន្លែង។
  • មានកន្លែងសម្រាប់ការជួបជុំសិក្ខាសាលានិងការប្រជុំផ្សេងៗភ្ជាប់ ជាមួយផ្ទះសំណាក់។
  • មានកន្លែងសម្រាប់ឡើងមើលទេសភាពនិងថតរូប (ប៉ម)។
  • មានមណ្ឌលសុខភាពតាមគោលការណ៍ធម្មជាតិ(មានការចូលរួម បន្ថែមពីសមាជិកនៅពេលក្រោយ)។

ផលប្រយោជន៍សង្គមនិងសេដ្ឋកិច្ចកម្ពុជា (ស២)

  • បង្កើតការងារជូនកសិករ។
  • លើកស្ទួយវិស័យកសិកម្មនិងសុវត្ថិភាពចំណីអាហារ។
  • កាត់បន្ថយការនាំចូលនិងបង្កើនការនាំចេញទៅក្រៅប្រទេស។

ដាំដុះបន្ថែម

ដំណាំ ទំហំ ២៥អា
ខ្នុរណាំង ៩ម ៤០ដើម
ទុរេន ៦០ម ១០ដើម
ល្មើ ៦០ម ១០ដើម
ចេក ២៥គុម្ព
ម្នាស់ ២០០០គុម្ព

បង់ប្រាក់ដាំដុះ

ដំណាំ បង់ដំបូង ២៥អា
ល្មើ ៣០ USD