គោលបំណងរបស់យើង គឺសមាជិកបានដី ដំណាំ ដើមទុនត្រឡប់មកវិញ លុយសប្បាយ និង កន្លែងកម្សាន្តបែបកសិទេសចរណ៍។ សហគមន៍ធានាថាយ៉ាងយូរបំផុតរយៈពេល៥ឆ្នាំក្រោយ សមាជិកនឹងទទួលបានដើមទុនត្រឡប់មកវិញ ហើយសមាជិកបន្តបានផល នឹងចំណូល (លុយសប្បាយ) ដែលអាស្រ័យលើកិច្ចសន្យាថែទាំបន្ត។
ប្រភេទដំណាំ
ខ្នុរណាំង
ចម្ការ
- ទំហំ ២៥អារ (ឬ ២៥០០ម៉ែត្រការ៉េ)
- ចំនួនខ្នុរ ២០០ដើម
- ដំណាំចំរុះសម្រាប់បានផលមុនខ្នុរ (ចេក ល្ហុង ម្នាស់ បន្លែផ្សេងៗ)
- ឈើប្រណិត (ធ្នុង គ្រញូង) ២៥ដើម
ផលប្រយោជន៍ទទួលបាន
សមាជិកទទួលបានផលប្រយោជន៍ដ៤ គឺ ដី ដំណាំ ដើមទុនត្រឡប់មកវិញ (អាចយ៉ាងយូរបំផុតនៅឆ្នាំទី៥) និងកន្លែងដើរលេងកម្សាន្តលំហែរកាយបែបកសិទេសចរណ៍។
- ដីចម្ការស្របច្បាប់
- កសិផលចំរុះ (ចេក ល្ហុង ស្រកានាគ ម្នាស់ ពោតខ្ចី បន្លែចំរុះ មានដូចជាត្រឡាច ត្រសក់ ល្ពៅ រមៀត ។ល។) មុនខ្នុរឲ្យផល (ចន្លោះឆ្នាំទី១ទៅទី៣) ចំនួន ៥០០គីឡូក្រាម
- ផលខ្នុរចាប់ពីឆ្នាំទី៣ ជាផលខ្នុរ ឬជាប្រាក់ចំណូល
- ដើមឈើប្រណិតកំពស់ជាមធ្យម ២ម៉ែត្រ ចំនួន២៥ដើម ២០ឆ្នាំក្រោយឈើប្រណិតមួយដើមមានតម្លៃជាមធ្យម ១០០០$ (មានចុះបញ្ជីជាមួយមន្ទីរកសិកម្ម) ។
- សេវាទៅលេងចម្ការបែបកសិទេសចរណ៍ ។
គោលការណ៍វិនិយោគ
ប្រាក់សមាជិកភាព
ទំហំចម្ការ | សមាជិកថ្មី | សមាជិកចាស់ |
---|---|---|
ក្រោម៨០០ដើម (ឬក្រោម១ហិចតា) | ២០$ | ១០$ |
ចាប់ពី៨០០ដើម (ឬ១ហិចតាឡើង) | ៥០$ | ២៥$ |
ប្រាក់បង់សមាជិកភាព បង់ហើយមិនអាចដកវិញបានទេ។
ការបង់ប្រាក់
ប្រភេទបង់ | ទឹកប្រាក់ | បង់មុន |
---|---|---|
បង់ដាច់ | ៣០០០$ | |
បង់រយៈពេល១ឆ្នាំ | ៣៥០០$ | ៥០០$ |
បង់រយៈពេល២ឆ្នាំ | ៤០០០$ | ៥០០$ |
សេវាកាត់ប្លង់រឹង
- ដី២៥អារ គម្រោងនឹងចេញ ១៥០$ បើខ្វះសមាជិកនឹងបដិភាគដោយយកចេញពីផលដំណាំ
- ដី៥០អារ គម្រោងនឹងចេញ ៣០០$ បើខ្វះសមាជិកនឹងបដិភាគដោយយកចេញពីផលដំណាំ
ការបានទុនផលខ្នុរ
តាមការរំពឹងទុក សមាជិកនឹងទទួលបានផលខ្នុរត្រឡប់មកវិញ ដែលជាចំណែករបស់សមាជិកទាំងស្រុងដូចខាងក្រោមនេះ៖
ឆ្នាំប្រមូលផល | ផលខ្នុរ (ដី២៥អារ) |
---|---|
លើកទី១ (ឆ្នាំ២០២៤) | ៣០០០ គីឡូក្រាម |
លើកទី២ (ឆ្នាំ២០២៥) | ៥០០០ គីឡូក្រាម |
លើកទី៣ (ឆ្នាំ២០២៦) | ៧០០០ គីឡូក្រាម |
តម្លៃខ្នុរ អាចជាមធ្យម ១៥០០រៀល ១គីឡូក្រាម (តម្លៃបោះដុំ)
ការសរុបផល៣ឆ្នាំដំបូងគឺ ១៦០០០គក្រ ឬ២៤លានរៀល (៦០០០$) មានន័យថាក្នុង៥ឆ្នាំសមាជិកនឹងអាចទទួលបានដើមទុនត្រឡប់មកវិញ និងបន្តបានផលចំណូលពីខ្នុរ ១០០០០គក្រ/១ឆ្នាំ យូរឆ្នាំបន្តទៀតអាស្រ័យលើការព្រមព្រៀងកិច្ចសន្យាបន្តការថែទាំ។
ផែនការក្រោយ ពេលខ្នុរបានផល (ចាប់ពីឆ្នាំទី៣ទៅ)
- ខាងគម្រោង បន្តថែទាំឲ្យដោយសមាជិកវិនិយោគទុន មិនត្រូវការបង់ទុនបន្ថែមទៀតទេ តែត្រូវចែកផល ៥០ភាគរយ ឲ្យក្រុមអ្នកថែទាំ
- គម្រោង នឹងជួយការងារទីផ្សារ
- គម្រោង មានផែនការរៀបចំខ្នុរមានសិប្បកម្មកែច្នៃខ្នុរ ។