ការបង្កើតនូវសួនច្បារ Eco-Friendly

ការបង្កើតនូវសួនច្បារ eco-friendly មាននូវគុណប្រយោជន៍ជាច្រើន វាមិនត្រឹមតែជួយដល់បរិស្ថានប៉ុណ្ណោះទេថែមទាំងបង្កើននូវសោភ័ណភាពគយគន់ និង មានអារម្មណ៍ធូរស្រាលផងដែរ។


អ្វីដែលគប្បីចៀសវាង

សួនជាច្រើនពឹងផ្អែកលើការប្រើប្រាស់នូវសារធាតុខាងក្រោមនេះ
- ថ្នាំសំលាប់សត្វល្អិត
- ថ្នាំសំលាប់ស្មៅ
- ការប្រើជី
ប៉ុន្តែការប្រើប្រាស់នូវសារធាតុ៣ខាងលើនេះ មានការប៉ះពាល់បរិស្ថាន និង សួនច្បាររបស់អ្នកផងដែរ


អ្វីគួរគប្បីអនុវត្ត

បង្កើតនូវធុងជីកំប៉ុស

ជីកំប៉ុសគឺជាសារធាតុ ដែលងាយស្រួលបង្កើត និង ផ្តល់នូវសារធាតុចិញ្ចឹមដដល់សួន និង ដំណាំរបស់អ្នក
ការប្រើជីកំប៉ុសជួយអោយដីធូរ និង ជួយអោយដំណាំលូតលាស់បានលឿន


ប្រមូលទឹកភ្លៀងស្តុក

តាមរយៈការប្រើប្រាស់ទឹកភ្លៀងអ្នកមិនត្រឹមតែសម្គាល់ ឃើញពីការធ្លាក់ចុះនៃតម្លៃទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង កាត់បន្ថយការហូរច្រោះដោយទឹកភ្លៀងផងដែរ។
75% នៃការប្រើប្រាស់ទឹកក្នុងគ្រួសារក្នុងរដូវដាំដុះគឺបានពីខាងក្រៅ ហើយការ ប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដែលបំពុលបឹង ទន្លេ និងមហាសមុទ្រ។


កាត់បន្ថយការប្រើម៉ាស៊ីនកាត់ស្មៅ

ការប្រើប្រាស់ម៉ាស៊ីនកាត់ស្មៅដោយប្រើឥន្ធនះមួយម៉ោងស្មើរនឹងការផលិតផ្សែងពុលដោយបើកបរយាន្តយន្តជាង 160គីឡូម៉ែត្រ
ដូច្នោះដែរ គួរតែកាត់បន្ថយការប្រើម៉ាស៊ីនកាត់ស្មៅរ រឺកាត់ស្មៅដោយដៃម្តងម្កាល។

ប្រើទុយោទឹក ជំនួយអោយក្បាលសាច

ការប្រើប្រាស់ទុយោមកស្រោចដំណាំគឺស្មើរត្រឹមតែ 50% នៃការប្រើក្បាលសាចទឹកគប្បីស្រោចទឹកនៅពេលព្រឹក ទើបចៀសរៀងបាននូវ ការហួតដោយកំដៅថ្ងៃ និង ខ្យល់។ អ្នកក៍គួរតែយល់ដឹងផងដែរថាមិនមែនរាល់រុក្ខជាតិទាំងអស់ តម្រូវការបរិមាណទឹកដូចគ្នានោះទេ។

ដាំរុក្ខជាតិសុំានឹងតំបន់

អ្នកគួរដាំនូវរុក្ខជាតិមានក្នុងតំបន់រឺរុក្ខជាតិដែលសុំានឹងអាកាសធាតុ ងាយទើបមានភាពងាយស្រួលក្នុងការថែទាំ ងាយស្រួលដាក់ជី និង ដាក់ទឹក។

ទាក់ទាញសត្វដែលនាំមកនូវលំអង

ទាក់ទាញមេអំបៅ

ព្រះអាទិត្យ
មិនថាសួនអ្នកតូចក្តីការបាចសាចនូវពន្លឺព្រះអាទិត្យគ្រប់គ្រាន់អាចទាក់ទាញនូវមេអំបៅ។

បង្កើតកន្លែងមេអំបៅទុំ
វិធីល្អក្នុងការទាក់ទាញមេអំបៅគឺដាក់ថ្មសំប៉ែត តុ រឺ កៅអី អោយវាទុំសំដិលថ្ងៃ

រើសពណ៌ក្រហម លឿង ទឹកក្រូច ផ្កាឈូក និង ស្វាយ
មេអំបៅចូលចិត្តពណ៌ភ្លឺ ហើយអាចរើសនៅផ្កាដែលរីកធំៗរឺ រីកជាបំពង់

ទុកផ្លែឈើ ដែលជ្រុះនៅក្រោមដើម
មេអំបៅនឹងចូលមកក្រែបយករសជាតិផ្លែឈើដែលជ្រុះក្រោមដើម

ទាក់ទាញឃ្មុំ

ដាំផ្កាព្រៃ
ផ្កាព្រៃ និង ឃ្មុំព្រៃគឺវិវត្តន៍ឡើងជាមួយគ្នា ដូចនេះផ្កាព្រៃផ្តល់អោយឃ្មុំនូវធនធានលំអង និងទឹកដមល្អបំផុត

បង្កើតជម្រកអោយឃ្មុំ
ស្មៅស្ងួត ដើមត្រែងស្ងួត គំនរឈើងាប់ៗ ទាំងនេះនឹងផ្តល់ជាជំរកដល់សត្វឃ្មុំ

រើសពណ៌ខៀវ ស្វាយ និង លឿង
រើសផ្កាដែលមានពណ៌ខាងលើ និងប្រភេទផ្ការីកដែលសំប៉ែត្រៗ រឺទាល

ផ្កាតែមួយទង គឺល្អបំផុត
ផ្កាដែលរីកតែមួយទងគឺផ្តល់នូវលំអង ផ្កាបានល្អជាងផ្កាដែលមានពីររឺច្រើនទង
ឃ្មុំនិងមេអំបៅមិនចូលចិត្តថ្នាំពុលនោះទេដូចនេះគប្បីកុំប្រើថ្នាំសំលាប់សត្វល្អិតក្នុងសួនអ្នកដាច់ខាត។

ការដាំដើមឈើត្រូវគ្នា រឺ ដូចគ្នា

គឺជាវិធីមួយក្នុងការរក្សារុក្ខជាតិដែលត្រូវគ្នាឱ្យនៅជិតដើម្បីទទទួលបានទិន្នផលកាន់តែច្រើនក្នុងមួយការ៉េ។ នេះពិតជាផ្នែកសំខាន់នៃការរីកលូតលាស់ ដំណាំនឹងមានសុខភាពល្អ។
ជួយបង្កើនគុណភាពដី ក៍ដូចជាវិធីបង្កើតនូវ Eco-friendly ព្រមទាំងកាត់បន្ថយបញ្ហាសត្វល្អិតផងដែរ។

ការរួមបញ្ចូលគ្នាបានល្អ

កាស្លឹកកាឆាយ (chives) និង ប៉េងបោះ
ការដាំស្លឹកកាឆាតជួយបន្ថែមនូវកាការការពារដល់ដំណាំប៉េងបោះ

ផ្កាកូលាប និង ខ្ទឹមបារាំង
ការដាំបញ្ចូលគ្នារវាងខ្ទឹមបារាំងជាជាមួយនឹងផ្កាកូលាប អាចប្រើជាថ្នាំកំចាត់សត្វល្អិតធម្មជាតិ ដោយសារក្លិនក្រអូបរបស់វា

ការ៉ុត និង ខ្ទឹមដើមធំៗ (Leek)
កក្លិនរបស់ខ្ទឹមជួយរារាំងការបំផ្លាញពីសត្វស៊ីមើមការ៉ុត រីឯក្លិនរបស់ការ៉ុតក៍ជួយរារាំង សសត្វកន្លាតមកបំផ្លាញខ្ទឹម(leek)ផងដែរ

ការ៉ុត និង ស្លឹកខ្ទឹមក្រហម (spring onions)
ការដាំខ្ទឹមក្រហមលាយគ្នាជាមួយនឹង ការ៉ុតមានគុណប្រយោជន៍ស្មើរគ្នាប្រៀបដូចជាគូរដ៍ល្អឥតខ្ចោះ

ត្រសក់ មើមក្រហម (radish)
ពេលដែលមើមក្រហម ដាំជាមួយត្រសក់វាជួយអោយ កាត់បន្ថយការបំផ្លាញពីសត្វល្អិតមកលើត្រសក់របស់អ្នក

សណ្តែកបារាំង និង សណ្តែកផ្អែម
សណ្តែកផ្អែមមានតួនាទីជួយទាក់ទាញសត្វដែលនាំលំអងដល់សណ្តែកបារាំងអោយចេញផ្កាបានល្អ