ខេត្តព្រះវិហារ

ខេត្តព្រះវិហារស្ថិតនៅក្នុងភូមិសាស្រ្តទិសឧត្តរនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយពីរាជធានីភ្នំពេញ ប្រមាណចំងាយ ៣១៥,៥គីឡូម៉ែត្រ ជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ ភូមិសាស្ត្រដែលមានភាពទូលាយ សំបូរព្រៃឈើធំៗជាជំរកសត្វព្រៃគ្រប់ប្រភេទ រ៉ែ ធនធានធម្មជាតិ និងសំនង់ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ។ ព្រំប្រទល់ខាងជើងទល់នឹងប្រទេសថៃ និងប្រទេសឡាវ ប៉ែកខាងត្បូងទល់នឹងខេត្តកំពង់ធំ ប៉ែកខាងលិចទល់នឹង ខេត្តសៀមរាប និងឧត្តរមានជ័យ ប៉ែកខាងកើតទល់នឹង ខេត្តស្ទឹងត្រែង។ ខេត្តព្រះវិហារមានផ្ទៃដីសរុប ១៣.៧៨៨ គីឡូម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីបង្ករបង្កើនផលមានចំនួន ៣០.០០០ហិចតា និងមានចំនួន៨៥%ជាព្រៃឈើ។

តោះ........មកស្គាល់រមណីយដ្ខាននានាស្ថិតក្នុងខេត្តព្រះវិហារ

ប្រាសាទព្រះវិហារ

ស្ថិតនៅភាគខាងជើងនៃ ប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត។

ប្រាសាទកោះកេរ្តិ៏

ប្រាសាទកោះកេរ្តិ៏ ស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរ្តិ៏ មានចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។

ប្រាសាទព្រះខ័នកំពង់ស្វាយ

រឺអ្នកស្រុកហៅប្រាសាទបាកានមានទីតាំងស្ថិតនៅភូមិបាកាន ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងមានចម្ងាយ១០៥គីឡូម៉ែត្រ ពីក្រុងអង្គរ។

ភ្នំត្បែងមានជ័យ

ភ្នំត្បែងមានជ័យ ឬក៏គេច្រើនហៅថា ភ្នំត្បែង, ទឹកធ្លាក់ភ្នំត្បែង មានទីតាំងស្ថិតនៅ ក្រុងត្បែងមានជ័យ ខេត្តព្រះវិហារ និងមានចម្ងាយប្រហែល៣៦គីឡូម៉ែត្រ ពីរង្វង់មូលនាគព័ន្ធ។