ទឹកដីអូសោម

អូសោម ជាសហគមន៍ជនបទតូចមួយ នៅចំកណ្ដាលជួរភ្នំក្រវាញ ភាគនិរតីនៃប្រទេសកម្ពុជា ដែលស្ថិតនៅចន្លោះដែនជម្រកសត្វក្រពើភ្នំ និងដែនជម្រកសត្វព្រៃភ្នំសំកុស កំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សជាតំបន់ទេសចរណ៍ធម្មជាតិ ដែលទាក់ទាញអ្នកចូលចិត្តធម្មជាតិ ។

សហគមន៍អច្ជរិយៈ រួមមានភូមិចំនួន៤ ដែលមានគ្រួសារជនជាតិដើមភាគតិច ច្រឹង និង ពឺ ប្រមាណ៤០០គ្រួសារ កំពុងទាក់ទាញជនបរទេសដែលកំពុងស្វែងរកបទពិសោធន៍ជីវិតជនបទ​ក្នុងប្រទេសកម្ពុជា ។

ស្ពានឆ្លងស្ទឹងអាតៃ

ទឹកធ្លាក់ឆាយប្រុយ

មានចម្ងាយប្រមាណ ២២គីឡូម៉ែត្រ ពីទីប្រជុំជនឃុំអូសោម ស្ថិតនៅតាមផ្លូវឆ្ពោះទៅខេត្តកោះកុង ។

ស្ទឺងអាតៃ

ជិះទូកកំសាន្តតាមដងស្ទឹងអាតៃ ជួរភ្នំក្រវាញ ។

ក្រពើភ្នំ

អូសោមជាកន្លែងដែលអាចទស្សនាសត្វក្រពើភ្នំ ដែលជាសត្វជិតផុតពូជ ។